អំពីយើងខ្ញុំ

អំពីយើងខ្ញុំ វត្តកម្ពុជាក្រោមសូមស្វាគមន៍

 
 

វត្តខ្មែរកម្ពុជាក្រោម ៥០១ (គ) (៣) មិនស្វែងរកប្រាក់ដើម្បី អភិរ័ក្ស ថែរក្សាវប្បធម៌របស់ប្រជាជនខ្មែរតាមរយៈសិល្បៈវប្បធម៌ការអប់រំនិងការបង្រៀនរបស់ព្រះពុទ្ធ។ មូលនិធិមិនចូលរួមឬចូលរួមសកម្មភាពនយោបាយណាមួយឡើយ។

វត្តខែ្មរកម្ពុជាក្រោម ប្រតិបត្តិតាមបែបព្រះពុទ្ធសាសនាថេរវាទខ្មែរក្រោម ដើម្បីបានរំដោះខ្លួនឲ្យផុតអំពីសេចក្តីទុក្ខ តាមរយៈការធ្វើសមាធិដែលនាំមកនូវសេចក្តីស្ងប់ ការយល់ដឹងស៊ីជម្រៅក្នុងធម៌ព្រះពុទ្ធបនែ្ថមទៀត និងការផ្តោតអាររម្មណ៏គឺជាធាតុសំខាន់នៃការបំភ្លឺផ្លូវ។

លោកស្រី Lyna Lam,​ និងគ្រួសារបានចំណាយទ្រព្យធន់ផ្ទាល់ខ្លួនជាច្រើន និងបានព្យាយាមធ្វើការយ៉ាងមមាញឹក ដើម្បីស្ថាបនា វត្តខែ្មរកម្ពុជាក្រោម ឲ្យមានសកម្មភាពឈានមកដល់សព្វថ្ងៃនេះ ។ លោកស្រី​​ បានមើលឃើញថា នៅទីក្រុង San Jose រដ្ឋ California មានវត្តអារាម និងសមាគមតូចៗ ជាច្រើន កំពុងដំណើរការ ហើយក៏បានសំរេចចិត្តបង្កើត មូលនិធិពុទ្ធសាសនាខែ្មរ និងសាងសង់វត្តថ្មីមួយ ដែលជាការចាប់ផ្តើមថ្មីសម្រាប់សហគមន៍ ដើម្បីពង្រឹងនូវសុឆន្ទៈ និងគុណតម្លៃវប្បធម៌ខែ្មរសម្រាប់កូនខ្មែរជំនាន់ក្រោយ។

យើងខ្ញុំកំពុងកសាង វត្តខែ្មរកម្ពុជាក្រោម  ដើម្បីចូលរួមបម្រើសហគមន៏ និងវត្តអារាមខែ្មរកម្ពុជាក្រោមដែលមានទីតាំង​នៅ Sunset Court ហើយទន្ទឹងរងចាំសា្វគមន៏យ៉ាងកក់ក្តៅជាទីបំផុត ចំពោះសមាជិក សមាជិកា និងពុទ្ធបរិស័ទជាច្រើន ដែលនិងអញ្ជើញមកចូលរួមជាមួយវត្តថី្ម។ ប៉ុនែ្ត មូលនិធិពុទ្ធសាសនាខែ្មរ យើងខ្ញុំមិនមានទំនាក់ទំនងអី្វជាផ្លូវការ ជាមួយសមាគមដែលកំពុងតែគ្រប់គ្រងវត្តអារាម ដែលសមាជិករបស់យើងកំពុងចូលរួមនោះទេ។

តាងនាម មូលនិធិពុទ្ធសាសនាខែ្មរ​ និងសមាជិកទាំងអស់ យើងខ្ញុំសូមអរព្រះគុណ​ និងអរគុណចំពោះព្រះតេជគុណគ្រប់ព្រះអង្គ និងលោកអ្នក​ ដែលបានចាប់អារម្មណ៏​ និងចូលរួមការកសាង វត្តខែ្មរកម្ពុជាក្រោម នៅទីក្រុង San Jose យើងខ្ញុំទន្ទឹងរងចាំ និងរក្សាការទំនាក់ទំនងជាមួយព្រះតេជគុណគ្រប់ព្រះអង្គ​ និងលោកអ្នកជានិច្ច ៕

 
 

សហគមន៍ខ្មែរនៅសហរដ្ឋអាមេរិក

ឆ្នាំ ២០១៥ មានចំនួន ៣៣០,០០០ ប្រជាជនខ្មែរនៅសហរដ្ឋអាមេរិក

ក្នុងនោះមានចំនួន ៥,៨៦៥ ប្រជាជនខ្មែរនៅ San Jose.

សម្រាប់ពត៌មានបន្ថែមសូមមើលបន្តនៅ...

GettyImages-695866780_crop.jpg