ប្រតិទិន

ពិធីបុណ្យព្រះពុទ្ធសាសនាប្រចាំឆ្នាំ

 
GettyImages-538354013.jpg
 
 

January 1 - ចាប់ផ្តើមនៅថ្ងៃទី ១ ខែមករា
January 2 - បិទពិធីនៅថ្ងៃទី ២ ខែមករា

បុណ្យចូលឆ្នាំថ្មីសកល
យើងខ្ញុំនឹងចាត់តាំងបុណ្យចូលឆ្នាំថ្មីសកល

—————

February 20 - ចាប់ផ្តើមនៅថ្ងៃទី ២០ ខែកុម្ភៈ
February 21 - បិទនៅថ្ងៃទី ២១ ខែកុម្ភៈ

បុណ្យមាឃបូជា
ដើម្បីរំលឹកនូវព្រឹត្តិការណ៍នៃការ​ប្រជុំ​ចតុរង្គសន្និបាត
សេចក្តីប្រកាសដោយព្រះពុទ្ធផ្ទាល់អំពីការសម្រេចចិត្តដាក់អាយុសង្ខារចូលកាន់បរិនិព្វានរបស់ព្រះអង្គក្នុងពេល៣ខែខាងមុខ។

—————

Five-day celebration April 13 - April 17  ចាត់តាំង៥ថ្ងៃ ពីថ្ងៃ ១៣ ខែមេសា ដល់ថ្ងៃ ១៧ ខែមេសា
(អាចមានការប្រែប្រួលនៅថ្ងៃពេញបូណ៌មីក្នុងខែ មេសា)

ពិធីបុណ្យចូលឆ្នាំថ្មី
ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ តែងតែត្រូវនឹងថ្ងៃទី ១៣, ១៤, ១៥ មេសា ជារៀងរាល់ឆ្នាំ ក្រោយរដូវច្រូតកាត់។

—————

May 20 - ចាប់ផ្តើមនៅថ្ងៃទី ២០ ខែ ឧសភា
May 21 - បិទនៅថ្ងៃទី ២១ ខែ ឧសភា
(អាចនឹងប្រែប្រួលចំពោះថ្ងៃពេញបូណ៌មីក្នុងខែឧសភា)

វិសាខបូជា
ដើម្បីរំលឹកនូវព្រឹត្តិការណ៍ទាំង៣យ៉ាងគឺ ថ្ងៃប្រសូត្រ, ត្រាស់ដឹង និង បរិនិព្វាន របស់ព្រះសម្មាសម្ពុទ្ធ។


July 16 - ចាប់ផ្តើមនៅថ្ងៃទី ១៦ ខែ កក្កដា
July 17 - បិទពិធីនៅថ្ងៃទី ១៧ ខែ កក្កដា

បុណ្យចូលព្រះវស្សានិងបុណ្យផ្កាប្រាក់
ការចូលកាន់ព្រះវស្សា៣ខែសម្រាប់ព្រះភិក្ខុសង្ឃ និងការបវារណាប្រាក់សម្រាប់កសាងព្រះសក្យមុនីចេតិយ។

—————

បុណ្យខួបកំណើតវត្ត
ការប្រារព្ធពិធីដើម្បីសម្តែងកតញ្ញូតាធម៌ (តបគុណ) ឪពុកម្តាយ, ជីដូនជីតា និងចាស់ព្រឹទ្ធាចារ្យ ព្រមទាំងរំលឹកនូវថ្ងៃខួបកំណើតរបស់វត្ត។

—————

Kan Binda: September 17 to October 1 – 2​  ពិធីកាន់បិណ្ឌ ផ្តើមពីថ្ងៃ ១៧ ខែ កញ្ញា ដល់ ថ្ងៃទី១, ទី២ ខែតុលា
Pchum Binda: October 1 – 2 ភ្ជុំបិណ្ឌ ថ្ងៃទី១ និង ទី២

ពិធីកាន់បិណ្ឌនិងភ្ជុំបិណ្ឌ
ក្នុងអំឡុងពេលកាន់បិណ្ឌនិងភ្ជុំបិណ្ឌ, គណៈកម្មការនិងពុទ្ធបរិស័ទអញ្ជើញទៅវត្ត ដើម្បីប្រគេនចង្ហាន់, ទេយ្យទាន និងបម្រើកិច្ចការសាសនា ដើម្បីឧទ្ទិសកុសលជូនដល់ឪពុកម្តាយ ញាតិសន្តាន និងជីដូនជីតា...។

—————

October 22 - ចាប់ផ្តើមនៅថ្ងៃ ២២ ខែតុលា
October 23 - ពិធីដង្ហែនិងបិទពិធីនៅថ្ងៃ ២៣ ខែតុលា

បុណ្យកឋិនទាន
ពុទ្ធបរិស័ទចាត់ចែងកឋិនទានប្រគេនចំពោះព្រះសង្ឃ

—————

November 12 - ចាប់ផ្តើមនៅថ្ងៃទី ១២ ខែ វិច្ឆិកា
November 13 - បិទនៅថ្ងៃ ១៣ វិច្ឆិកា

ទេសនាមហាជាតិ (វេស្សន្តរជាតក)
ពិធីទេសនាមហាជាតិទាំង១៣ក័ណ្ឌ តាមកាលបរិច្ឆេទ ទាំងធម្មកថិក និងអ្នកសណ្តាប់។