វត្តអារាមព្រះពុទ្ធសាសនាខ្មែរមួយ កំពុងលេចរូបរាងឡើងនៅតំបន់ ឆ្នេរសមុទ្រ
ភាគ ៤
គម្រោងសាងសង់ វត្តខ្មែរកម្ពុជាក្រោម កំពុងវិវឌ្ឍទៅមុខយ៉ាងរលូន ដោយរូបរាងនៃស្ថាបត្យកម្មកាន់តែលេចច្បាស់ ពីមួយថ្ងៃទៅមួយថ្ងៃ ។ ក្បាច់លម្អនៅផ្ទៃខាងក្រៅ និងការតុបតែងផ្នែកខាងក្នុង បានចាប់ផ្តើមបង្ហាញសោភ័ណភាពដ៏វិចិត្រ ដែលធ្វើឲ្យអ្នកទស្សនាអាចមើលឃើញ និងស្គាល់អត្តសញ្ញាណរបស់វត្តខ្មែរកម្ពុជាក្រោមមួយនេះកាន់តែច្បាស់ ។
ការងារដ៏អស្ចារ្យនេះ កើតចេញពីកិច្ចសហការយ៉ាងជិតស្និទ្ធ និងរឹងមាំរវាងក្រុមហ៊ុនស្ថាបត្យកម្មអែនឌ្រូម៉ាន់ (Andrew Mann Architecture – AMA) ជាមួយនឹងមូលនិធិព្រះពុទ្ធសាសនាខ្មែរ (A Khmer Buddhist Foundation) ។ ក្នុងភាគទី ៤ នេះ យើងនឹងបន្តស្វែងយល់អំពីដំណាក់កាលនៃការផលិត និងដំឡើងគ្រឿងលម្អស្ថាបត្យកម្ម ដែលជាធាតុសំខាន់ បង្កើតឲ្យសំណង់វត្តនេះមានលក្ខណៈពិសេស និងសោភ័ណភាពដ៏វិចិត្រស័ក្តិសមនឹងកេរ្តិ៍ដំណែលស្ថាបត្យកម្មខែ្មរ ។